GeoGebra ជាកម្មវិធីគណិតវិទ្យាឌីណាមិកសម្រាប់ប្រើប្រាស់ក្នុងសាលារៀន ដែលរួមបញ្ចូលធរណីមាត្រ ពីជគណិត និងនព្វន្តជាមួយគ្នា។ ម្យ៉ាងទៀត GeoGebra ជាប្រព័ន្ធធរណីមាត្រអន្តរសកម្ម។ យើងអាចប្រើដើម្បីបង្កើតចំណុច វ៉ិចទ័រ អង្កត់ ខ្សែបន្ទាត់ ពហុកោណ កំណាត់កោន ហើយប្តូររូបរាងជាបន្តបន្ទាប់។ លើសពីនេះ សមីការ និងកូអ័រដោណេ យើងអាចកំណត់វាដោយផ្ទាល់។ ក្រៅពីនោះ GeoGebra មានលទ្ធភាពធ្វើការជាមួយអក្សថេរជាលេខវ៉ិចទ័រ និងចំណុច។ វាអាចគណនាដេរីវេ និងអាំងតេក្រាលនៃអនុគមន៍ និងមានបញ្ជាដូចជា Root និងVertex ជាដើម។
លោកអ្នកអាចទាញយកកម្មវិធី GeoGebraបាន នៅលើគេហទំព័រមួយចំនួនក្នុងប្រព័ន្ធអ៊ិនធើណែត ឬលោកអ្នកអាចទាញយកវានៅទីនេះជាមួយ GeoGebra 5.0.62.0 តាមរយៈកម្មវិធីទាញយក Torrent។ លោកអ្នកក៏អាចទាញយកសៀវភៅជាភាសាខ្មែរ ដែលបកស្រាយ និងមានពន្យល់ពីសេចក្តីផ្សេងៗ ក៏ដូចជាការប្រើប្រាស់កម្មវិធីនេះ។ សូមទាញយកសៀវភៅតាមតំណភ្ជាប់នេះ ៖ សេចក្តីផ្តើមនៃកម្មវិធី GeoGebra និង ឧបករណ៍ប្រើក្នុងកម្មវិធី GeoGebra ។